ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះបរមរាជានុញ្ញាតថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី យាងដឹកនាំសិស្សគណ ចូលក្រាបថ្វាយបង្គំគាល់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងដឹកនាំសិស្សគណ ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយដង្វាយ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០។
រូបថត៖ ព្រះបរមរាជវាំង