រដ្ឋញូវសោតវេល របស់ប្រទេសអូស្រ្តាលី រឹតបន្តឹងវិធានការ នៅពេលដែលចង្កោមឆ្លងកូវីដ ១៩ កាន់តែកើនឡើង

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៤.០៧.២០)

អូស្រ្តាលី៖ រដ្ឋញូវសោតវេល ដែលជារដ្ឋមានពលរដ្ឋរស់នៅច្រើនជាងគាបំផុតរបស់ប្រទេសអូស្រ្តាលី បានរឹតបន្តឹងការ​អនុវត្តវិធានការនានា នៅថ្ងៃសុក្រទី ២៤ ខែ កក្កដានេះ នៅពេលដែលអាជ្ញាធរ​កំពុងតែដុតដៃដុតជើង ទប់ទល់នឹងការឆ្លងកូវីដ ១៩ ជាចង្កោម ក្នុងរដ្ឋរបស់ខ្លួន ។

ភោជនីយដ្ឋាន និងកន្លែងហូបចុកនានា ត្រូវបានអនុញ្ញាតឲ្យទទួលភ្ងៀវចូលញ៉ាំត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ហើយ ពីធីជួបជុំនានា អនុញ្ញាតឲ្យមានការប្រមូលផ្តុំគ្នាត្រឹមតែ ១៥០ នាក់ប៉ុណ្ណោះ ។

​ការឆ្លងក្នុងសហគមន៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ  ត្រូវបានរាយការណ៍ថាកើតមានក្នុងរដ្ឋញូវសោតវេល និងរដ្ឋវិចតូរីយ៉ា ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេក្នុងប្រទេសអូស្រ្តាលី ។​