ប្រទេសសឹង្ហបុរីពិចារណាសហការជាមួយប្រទេសជប៉ុន ដើម្បីដំណើរការការធ្វើដំណើរ ឡើងវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៣.០៧.២០)

សឹង្ហបុរី៖ ក្រសួងការបរទេសរបស់ប្រទេសសឹង្ហបុរីបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ២៣ ខែ កក្កដានេះថា  ប្រទេសសឹង្ហបុរីបាន​ពិចារណាសហការជាមួយប្រទេសជប៉ុន ដើម្បីបើកដំណើរការ​ឡើងវិញនូវ​ការធ្វើដំណើររវាងប្រទេសទំាងពីរ ។

ក្រសួងការបរទេសសឹង្ហបុរី បានប្រកាសបែបនេះ  បន្ទាប់ពីប្រទេសជប៉ុនបានប្រកាសថា ​ប្រទេសជប៉ុននឹងធ្វើការពិចារណាបើកការធ្វើដំណើរឡើងវិញជាមួយ ទិសដៅ ១២ កន្លែង ។

ក្រសួងការបរទេសសឹង្ហបុរី បានស្វាគមន៍ចំពោះការប្រកាសរបស់ប្រទេសជប៉ុន និងបាននិយាយថា  ប្រទេសសឹង្ហបុរី រីករាយនឹងចូលរួមក្នុងការបើកដំណើរការធ្វើដំណើរឡើងវិញ ជាមួយប្រទេសជប៉ុន ។​