កូវីដ ១៩ អាចនឹងធ្វើឲ្យប្រជាជនក្នុងប្រទេសនេប៉ាល់មួយភាគបីរស់នៅក្រោមបន្ទាត់ក្រីក្រ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព  ស៊ិនហួ  (២៤.០៧.២០)

នេប៉ាល់៖ ធនាគារពិភពលោក បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ២៣ ខែ កក្កដានេះថា ប្រទេសនេប៉ាល់អាច នឹងប្រឈមនឹងគ្រោះភ័យ ដែលប្រជាជនរបស់ខ្លួនចំនួនជិតមួយភាគបី អាចនឹងរស់នៅក្រោមបន្ទាត់ក្រីក្រ បន្ទាប់ពីកូវីដ ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើប្រភពចិញ្ចឹមជីវិតរបស់ពួកគាត់ ។

តាមរបាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងទៀតថា ប្រជាជនចំនួនប្រមាណជា ៣១,២ ភាគរយ ដែលមានជីវភាពរស់នៅជិតកម្រិតនៃភាពក្រីក្រ កំពុងតែប្រឈមនឹងហានីភ័យនៃការធ្លាក់ចុះក្រោមបន្ទាត់ក្រីក្រ វិញ ។

ប្រជាជនក្នុងប្រទេសនប៉ាល់ដែលមានជីវភាពរស់នៅជិតកម្រិតនៃភាពក្រីក្រ រកបានចំណូលប្រចំាថ្ងៃចំនួន ពី ១,៩០  ទៅ ៣,២០ ដុល្លាក្នុងមួយថ្ងៃ ។​