ឯកឧត្តម ខៀវ កាញារីទ្ធ សម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវិជ្ជា​ជីវៈ​សា​រព័​ត៌​មាន​ដំណឹង​ក្លែង​ក្លា​យ​និងព័ត៌មានមិនពិត

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០–

សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹង​ក្លែង​ក្លាយ និងព័ត៌មានមិនពិត ក្នុងកិច្ចសហការ រវាងក្រសួងព័ត៌មាន និងអង្គការ យូណេស្កូ ត្រូ​វ​​​បា​នប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនៅព្រឹកថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០​២​០ នាស​ណ្ឋា​គារ សូហ្វីតែល ភ្នំពេញភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួ​ង​ព័ត៌មាន លោក Sardar Umar Alan តំណាង អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃ​ស​ហប្រជាជាតិ យូណេស្កូ ប្រចាំកម្ពុជា និង លោក Magnus Saemundsson លេខាទីមួយ នៃ​ស្ថា​នទូតស៊ុយអែតប្រចាំកម្ពុជា។

សៀវភៅនេះ ជាមេរៀនសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារ ព័ត៌​មាន”ជូនដល់អ្នកសារព័ត៌មាននិងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាននៅប្រទេសកម្ពុជាដែលជាមធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

នៅក្នុងឱកាសនោះ លោក Sardar Umar Alan តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បា​ន​គួ​ស​បញ្ជាក់ថា សៀវភៅនេះគឺជាឯកសារដែលផ្តល់ធនធានផ្នែកចំណេះដឹងដ៏ជឿនលឿន និង ទំ​នើ​​​បចុងក្រោយបង្អស់។ ការបោះពុម្ពផ្សាយនេះគឺជាផ្នែកមួយនៃ «គំនិតផ្តួចផ្តើមជា សក​ល​​ស​ម្រា​​ប់ឧត្តមភាព ក្នុងវិស័យអប់រំវិជ្ជាជីវៈ សារព័ត៌មាន»ដែលជាការផ្តោតលើ កម្មវិធីអន្ត​រ​ជា​​​តិ​​រ​បស់អង្គការយូណេស្កូ សម្រាប់អភិវឌ្ឍន៍វិស័យសារគមនាគមន៍។ គំនិតផ្តួចផ្តើមនេះ មា​ន​​​​គោ​​លបំណង ផ្សារភ្ជាប់ការបង្រៀន ជាមួយការអនុវត្ត និងការស្រាវជ្រាវ ផ្នែកវិជ្ជាជីវៈ សា​រ​ព័​ត៌​​​​​មា​​នពីទស្សនៈជាសកល ដោយរួមបញ្ចូលការចែករំលែកគំរូល្អនៅថ្នាក់អន្តរជាតិ។

លោក Magnus Saemundsson លេខាទីមួយនៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ក៏បាន បង្ហា​ញ​នូវចំណាប់អារម្មណ៏ ទាក់ទងសៀវភៅនេះ ដែលមានសារសំខាន់សម្រាប់សេរីភាពសា​រ​​ព័ត៌មាននៅកម្ពុជា។ កម្មវិធីសិក្សាគំរូនេះផ្តល់នូវគោលការណ៍ណែនាំទ្រឹស្តី និងបរិបទស​ម្រា​​​ប់​អ្ន​កសារព័ត៌មាន និងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងនិស្សិត ក្នុងការអនុវត្តកិ​ច្ច​កា​រ​សា​រព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ ដែលបម្រើជាជម្រើសមួយដែលមាន តម្លៃ​​ខ្ព​ស់​​​និង គួរឱ្យទុកចិត្ត ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិតនិងព័ត៌មានខុស
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលអង្គការ យូណេស្កូ បាន​ធ្វើ​​ការបកប្រែសៀវភៅនេះ ជាភាសាខ្មែរ ក្រោមកា​រជួយពី​រដ្ឋាភិបា​លនៃ​ប្រទេស​ស៊ុ​យ​អ៊ែត ដោ​យ​​បានបោះពុម្ពជាសៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ដែល ផ្ត​​​ល់​សារះសំខាន់សម្រាប់សារណះជន និងអ្នកសារព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើ​ក​ឡើ​​ងថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ទាមទារឱ្យមាន ចូល​រួម​ស​ហ​​កា​រគ្នាទាំងរដ្ឋ ឯកជន សមាគមអ្នកសារព័ត៌មាន ទើបអាចធ្វើឱ្យមានល​ក្ខណះ​កា​ន់​តែ​ល្អ​ប្រ​សើរ ហើយត្រូវធ្វើអ្វីមួយ កុំដាក់ជាស្វ័យប្រវត្តិ នៅពេលដែលមានគេលើកជាព័ត៌មាន មួ​យ​ម​​ក ដែលហាក់បីដូចជាអវិជ្ជមាន តែជាស្វ័យប្រវត្តិ ចោទគេថាប្រឆាំង ។ឯកឧត្តម បានបញ្ជាក់ ពី​​ភា​ពខុសគ្នា រវាងដំណឹងគឺជាផ្នែកមួយ តែព័ត៌មានជាចង្កោមនៃដំណឹង តែបើដំណឹង ក្លែ​ង​ក្លា​យ​កាន់តែច្រើនទៅៗ វាប្រែទៅជាព័ត៌មាន មួយ ហើយដំណឹងនឹងក្លាយទៅជាចរន្តមួយ ដែ​ល​ប​ង្ក​ការមិនទុកចិត្ត បង្កភាពចលាចល ជ្រួលច្របល់ នៅក្នុងសង្គម។

ជាក់ស្តែងក្នុងពេល ដែ​ល​មា​ន​ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ មានការផ្សព្វផ្សាយនៅប្រទេសខ្លះ ថាជំងឺនេះ ជារឿ​ង​ធ​ម្មតា តែចុងក្រោយមានអ្នកស្លាប់ដោយសារជំងឺនេះ នៅទូទាំងពិភពលោក រាប់លាន នាក់ ហើ​យសម្រាប់ប្រទេសដែលមានការជឿជាក់ និងមានព័ត៌មានពិត មានវិធានការ ការពារ ច្បា​ស់​លា​ស់ មិនមានអ្នកស្លាប់ ឬស្លាប់តិចតួចតែប៉ុណ្ណោះ។ ដូច្នេះព័ត៌មានក្លែងក្លាយ វាបាន ធ្វើ​ឱ្យ​ប៉ះ​ពាល់ ខ្លាំងមិនមែនត្រឹមតែ នយោបាយ នោះទេ វាប៉ះពាល់ដល់សេដ្ឋកិច្ច និងគ្រប់ ជីវ​ភា​ព​ក្នុ​ង​សង្គម ។ ដូច្នេះសម្រាប់សៀវភៅនេះ គឺមានសារសំខាន់ដល់សាធារណះជន និង អ្ន​ក​សា​រ​ព័​ត៌​មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព ហើ​យស​ម្រា​ប់​ក្រ​សួង ព័ត៌មាន មិនបានយល់ស្របទៅនិងគំនិត ដែលចង់ឱ្យ​បង្កើតច្បាប់ ប្រឆាំងព័ត៌មា​ន​ក្លែ​ង​ក្លា​យនោះទេ ព្រោះការធ្វើច្បាប់នេះ វាពិបាកក្នុងការកំណត់ណាស់ ហើយ មិនបាន ការពា​រ​ផ​ល​ប្រ​យោជន៏រួមនោះទេ តែវាអាចការពារផលប្រយោជន៏បុគ្គល ហើយអាច ក្លាយទៅ ជាកា​រ​រំ​លោ​ភ​សិទ្ធិក្នុងការបញ្ចេញមតិ ទៅវិញ៕

អត្ថបទៈ គង់ សិរីរ័ត្ន,

រូបថតៈ ខឹម សុវណ្ណារ៉ា