ធនាគារ ជីប ម៉ុង ផ្តល់​កម្ចី​ផ្ទាល់​ខ្លួន​ ដែល​មាន​ទំហំ​រហូត​ដល់​១២​ដង​នៃ​ប្រាក់​ខែ​ ដោយ​គ្មាន​ទ្រព្យ​​តម្កល់​

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០–

អតិថិជន​ដែល​បម្រើ​ការ​តាម​ក្រុមហ៊ុន អង្គការ ឬ​បណ្តា​រោងចក្រសហគ្រាស​នា​នា​ ដែល​ត្រូវ​​កា​​រ​​​​​ថវិកា​សម្រាប់​បំពេញតម្រូវការចាំបាច់ផ្សេ​ង​​​​ៗ​​​ក្នុង​ជីវភាពប្រចាំថ្ងៃ ធនាគារ ជីប ម៉ុង អាច​ផ្តល់​ជូន​កម្ចី​ផ្ទាល់​ខ្លួន​​រហូត​ដល់​៣​ម៉ឺន​​ដុល្លារ​ ឬ​​​១២​​​ដង​នៃ​ប្រាក់​ខែ។
ធនាគារ​ ជីប ម៉ុង ផ្តល់ជូនកម្ចីផ្ទាល់ខ្លួន​សម្រាប់​គោល​បំណង​​ជួសជុលគេហដ្ឋាន​ ទិញ​រថយន្ត​ បង់​ថ្លៃ​ការ​សិក្សា​ ​ធ្វើ​​ដំណើរ​​កម្សាន្ត​ ​រៀប​អាពាហ៍​ពិពាហ៍​​​ និង​​ចំណាយ​​ទូទៅ​ ដោយ​មិន​ចាំបាច់​​មាន​ទ្រព្យ​បញ្ចាំ​​ ហើយ​ការ​​អនុម័តកម្ចី​គឺ​​ឆាប់​​រហ័ស។

អតិថិជន​ដែល​ត្រូវ​ការ​កម្ចី​សម្រាប់​បំពេញ​តម្រូវ​ការ​ផ្ទាល់​ខ្លួន​ អាច​​អញ្ជើញ​ទៅ​កាន់​សា​ខា​​​ទាំង​១១​របស់​ធនាគារ​ ជីប ម៉ុង​ ដែល​មាន​៨ទីតាំង​ក្នុង​រាជា​ធានី​ភ្នំពេញ​ និង​៣​ទីតាំង​ទៀត​នៅ​ខេត្ត​​កំពង់ចាម​ សៀមរាប​ និង​បាត់ដំបង​ ឬ​អាច​​ទាក់ទង​​​ទៅ​​​កាន់​​​សេវា​​​បម្រើ​​អតិថិជន​ ០៨១​​/០៦៦ ៨១១ ៩១១ ដើម្បីស្នើសុំកម្ចី ឬ​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម៕

ដោយ គង់ សិរីរ័ត្ន