ចំនួនអ្នកឆ្លងកូវីដ ១៩ និងការចូលព្យាបាលក្នុងមន្ទីរពេទ្យក្នុងប្រទេសអាមេរិកកាន់តែកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២២.០៧.២០)

អាមេរិក៖ ចំនួនអ្នកឆ្លងកូវីដ ១៩ និងការចូលព្យាបាលក្នុងមន្ទីរពេទ្យនៅក្នុងប្រទេសអាមេរិកកាន់តែកើនឡើង​នៅ​តាមរដ្ឋជាច្រើន ដែលបង្ខំឲ្យប្រធានាធិបតី លោកដូណល់ត្រំា សារភាពថា​វិបត្តិកូវីដ ១៩ ក្នុងប្រទេសអាមេរិកកាន់តែធ្ងន់ធ្ងរ ឡើង ។

គ្រាន់តែមួយថ្ងៃ មានអ្នកស្លាប់ដោយសារកូវីដ ១៩ រហូតដល់ ជាង ១០០០ នាក់ ។

រហូតមកដ់បច្ចុប្បន្ននេះ នៅអាមេរិកមានអ្នកស្លាប់ដោយសារកូវីដ ១៩ ចំនួន ជាង ១៤២.០០០
នាក់ហើយ ហើយតាមការបារម្ភរបស់មន្ត្រីសុខាភិបាល ចំនួនអ្នកស្លាប់អាចនឹងកើនឡើងទៀត ។​