ឯកឧត្តម បណ្ឌិត អុិត សំហេង អនុញ្ញាតឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២០ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម បណ្ឌិត អិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យក្រុម​បេក្ខជន​ជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២០ ចូលជួបសម្តែងការ​គួរសម និងផ្តល់អនុសាសន៍ មុនពេលចេញដំណើរទៅបំពេញការសិក្សា នៅប្រទេសជប៉ុន ដែលជំនួប​នេះធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ ក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ