គ្រួសារងាយរងគ្រោះនៅឃុំពាមបាង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

​សាខាកាកក្រហមកម្ពុជាខេត្តកំពង់ធំ នៅតែបន្តយកចិត្តទុកដាក់លើប្រជាពលរដ្ឋងាយ រងគ្រោះ ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃមេរោគ covid-19។

លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី ព្រមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ស្ទោងបានអញ្ជើញ ចុះសាកសួរសុខទុក្ខ និងនាំអំណោយចែកជូនដល់គ្រួសារងាយរង គ្រោះចំនួន ៣៣គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

​លោកស្រី លំ គន្ឋារី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនជនរួមជាតិទាំងអស់ ដោយមិនឱ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយមិនបានដឹងឡើយ។

លោកស្រី លំ គន្ឋារី បានសង្កត់ធ្ងន់ថា ដោយមានការរីករាលដាលជំងឺ vovid-19 នេះបានធ្វើឱ្យសេដ្ឋកិច្ចសកលលោក ក៏ដូចជាកម្ពុជាយើងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលមកដល់ជីវភាពពលរដ្ឋយើងគ្រប់ៗគ្នា។
​ជាមួយគ្នានេះដែរ លោកស្រី លំ គន្ឋារី បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើយុទ្ធការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគcovid-19 យ៉ាងមានប្រសិទ្ធភាពគឺគ្មានការ រីករាលដាលក្នងសហគមឡើយ។

​លោកស្រី បានផ្តាំផ្ញើឱ្យអាជ្ញាធត្រូវបន្តកិច្ចការនេះជានិរន្តរ៍ ដោយសូមឱ្យបងប្អូនប្រជា ពលរដ្ឋគ្រប់គ្នារស់នៅប្រកបដោយអនាម័យ និងអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឱ្យ បានជាប្រចាំ ហើយបងប្អូនដែលទើបត្រឡប់មកពីបរទេសសូមអនុវត្តន៍ចត្តាឡីស័កឱ្យបាន ត្រឹមត្រូវ ដើម្បីសុវត្ថិភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារព្រមទាំងនៅក្នុងសហគម យើងគ្មានcovid-19 ហើយចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
​សូមបញ្ជាក់ថា អំណោយដែលគ្រួសារនីមួយៗទទួលបាននាពេលនោះរួមមាន៖ អង្ករ ២៥គ.ក មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ និងទឹកស៊ីអ៊ីវមួយយួរ៕

ដោយ ស៊ុម វណ្ណា