រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តស្ត្រីឱ្យចេះច្នៃប្រឌិតរកចំណូលបន្ថែមក្រៅម៉ោងការងាររដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួ ងព័ត៌មានបានលើកទឹកចិត្តស្ត្រីឱ្យចេះច្នៃប្រឌិតរកចំណូលបន្ថែមក្រៅម៉ោងការងាររដ្ឋ ដោយ​ប្រើទេពកោសល្យដែលមានរៀងៗខ្លួននិងពិភាក្សាជាមួយក្រុមស្ត្រីក្នុងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ប្រយោជន៍បង្កើនចំណេះដឹងដល់ការងារសម្រាប់​ចិ​ញ្ចឹ​មជី​វិត​ប្រចាំ​ថ្ងៃ។

ារលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញចូរួមជាអធិបតីបិទសិក្ខាសាលាស្តីពី«ការប្រើប្រាស់ទេពកោសល្យដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងជីវភាពគ្រួសារ»រៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១និង២២ខែកក្កដាឆ្នាំ២០២០នៅស្ទូឌីយោទូរស្ស​​ន៍ជាតិកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ស្ត្រីអាចប្រើ​ភាឈ្លាស​វៃ​​ច្នៃចេញជាលុយបានតាមមធ្យោបាយជាច្រើនដូចជា ផ្សព្វផ្សាយលក់ទំនិ​ញ​តាប្រព័ន្ធ Online ធ្វើអាជីវកម្មណាមួយដែលជាចំណេះជំនាញផ្ទាល់ខ្លួនដែលមានស្រាប់។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា«ក្រៅ​ពីធ្វើការងា​រក្រុ​មយើ​ងមិ​ន​មែ​ន​ធ្វើ​កា​រ​​២​​៤​ម៉ោ​ងសម្រាប់តែរដ្ឋទេ សំខាន់ការចិញ្ចឹមក្រពះ ការ​បង្កើនជីវភាពរស់នៅរបស់យើង យើ​ង​ត្រូវប្រឹងរកអីថែមដោយប្រើជំនាញ​រប​ស់​យើ​ង​ដែ​ល​មា​នស្រាប់ដោយបង្កើនថែមទៀ​តនូ​វអ្វី​ដែ​ល​យើ​ងមានឱ្យល្អឡើង បានន័យថា យកចំ​ណេះ​រ​ប​ស់​យើងនេះអាចរកអីក្រៅ​បានមិ​នមែ​នផ្លូ​វ​អា​ក្រ​ក់​ទេ​ គឺយើងរកបាន»។

ដើម្បីធ្វើការងារអាជីវកម្មនេះបានជោគជ័យ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់​ជាយោ​ប​ល់​ប​ន្ថែ​មថា«យើងប្រើកម្លាំងគ្នាយើង ប្រជុំគ្នា ជជែកផ្លាស់ប្តូរយោបល់គ្នាមានគំនិតថ្មី មានគំនិត​ពីរ​ទី​១ជា​​ក្រុ​មធ្វើការរួម ទី២គំនិតស្មារតីច្នៃប្រឌិតដើម្បីរកចំណូលខ្លួនឯង នេះសុទ្ធតែចំណុចធំ​ៗ​ឱ្យ​នា​រី​រ​ប​ស់​យើងក្រៅពីបំពេញកា​រងាររដ្ឋយើងអាចរកចំណូល​បន្ថែ​មបំពេញគ្រួសារអា​ស្រ័​យលើ​កា​​រច្នៃប្រឌិ​តនិងការឈ្លាសវៃរបស់យើង ហើយអាស្រ័យការរួមសហការគ្នា ផ្លាស់ប្តូរ​យោប​ល់​គ្នា​ជា​មិត្ត​ភ​ក្តិ​ក្នុងក្រុមការងារ ជាមិត្តភក្តិជិតផ្ទះជុំវិញយើង ជាការងាមួដែសំខាន់»

អត្ថបទៈ គង់ សិរីរ័ត្ន, រូបថតៈ ថាច់ ផាន់ណារ៉ុង