ពលរដ្ឋក្នុងទីក្រុងមែលប៊នត្រូវបានបញ្ជាឱ្យពាក់ម៉ាស់នៅពេលដែលករណីឆ្លងវីរុសកូវីដ១៩កើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៧.២០)

អូស្ត្រាលី៖ នៅថ្ងៃពុធទី២២ ខែកក្កដានេះប្រជាជនក្នុងទីក្រុងមែលប៊នដែលជាទីក្រុងមានប្រជាជនច្រើនបំផុតទី ២ នៅអូស្រ្តាលីត្រូវបានបញ្ជាឲ្យពាក់ម៉ាសនៅពេលចេញពីផ្ទះ​ ។

ការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងរដ្ឋវិចតូរីយ៉ា ​ និងញីវសោតវេល​ ​នឹងត្រូវបានអនុញ្ញាតសម្រាប់តែការងារ ការសិក្សាឬផ្នែកសុខភាពប៉ុណ្ណោះបន្ទាប់ពីព្រំដែនត្រូវបានបិទកាលពីដើមខែកក្កដានេះ ។

ទីក្រុងមែលប៊នត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួនករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។