លោកត្រាំមានឆន្ទៈធ្វើការជាមួយប្រទេសចិនទាក់ទងនឹងវ៉ាក់សាំងការពារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៧.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញឆន្ទៈដើម្បីធ្វើការជាមួយប្រទេសចិនឬប្រទេស​ដទៃទៀតក្នុងការនាំយកវ៉ាក់សាំងការពារវីរុសកូវីដ១៩ដែលជោគជ័យមកប្រទេសអាមេរិក ។

នៅពេលដែលត្រូវបានគេសួរថាតើរដ្ឋការរបស់លោកត្រាំនឹងសហការជាមួយប្រទេសចិនលើវ៉ាក់សាំងសម្រាប់ជនជាតិអាមេរិកដែរឬទេលោក ត្រាំក៏បានឆ្លើយថាអាមេរិកមានឆន្ទៈនឹងធ្វើការជាមួយប្រទេសណាមួយដែលនឹង ទទួលបានលទ្ធផលល្អក្នុងការធ្វើតេស្ត។

លោកត្រំានិយាយបែបនេះ  មួយថ្ងៃបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបាននិយាយថាវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ដែល ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថចិនស៊ីណូវ៉ាក់  (Sinovac) និងអង្គភាពស្រាវជ្រាវយោធា របស់ចិន អាចធានាសុវត្ថិភាពបាន ។