វ៉ាក់សាំងការពារវីរុសកូវីដ ១៩ របស់ចិនចាប់ផ្តើមសាកល្បងចុងក្រោយនៅប្រេស៊ីល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៧.២០)

ប្រេស៊ីល៖ វ៉ាក់សាំងការពារវីរុសកូវីដ១៩ដែលផលិតដោយប្រទេសចិនបានឈានដល់ដំណាក់កាលសាកល្បង​ចុងក្រោយហើយកាលពីថ្ងៃអង្គារទី ២១ ខែកក្កដានេះនៅក្នុងប្រទេសប្រេស៊ីល។

អ្នកស្ម័គ្រចិត្តមួយចំនួនបានចូលមកទទួលវ៉ាក់សាំងនេះ  ហើយក្រុមមន្រ្តីក៏សង្ឃឹមថានឹងទទួលបាន​លទ្ធផលល្អក្នុង​ការ​កំចាត់វីរុសកូវីដ១៩នេះដែរ។

វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថឯកជនចិនឈ្មោះ ស៊ីណូវ៉ាក់  (Sinovac)   បានក្លាយជាក្រុមហ៊ុនទីបីនៅក្នុងពិភពលោកដែលបានចូលរួមសាកល្បងវ៉ាក់សាំងដំណាក់កាលទី ៣ ឬក៏ការសាកល្បងទ្រង់ទ្រាយធំលើមនុស្សនៅជំហានចុងក្រោយមុនពេលត្រូវបានទទួលស្គាល់ជាផ្លូវការ។