ថ្នាក់ដឹកនាំខេត្តសៀមរាប អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន MIZUDA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP សៀមរាប ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីគម្រោងសាងសង់រោងចក្រដុតសំរាមដើម្បីផលិតទៅជាថាមពល អគ្គិសនីសម្រាប់ប្រើប្រាស់នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
រូបថត៖ ឃុត សៅ