លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ៖ ស្ត្រីខ្មែរទីមួយ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០–

ការស្រមៃរបស់លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ ដែលជាកូនស្រីទោលក្នុង ចំណោមបងប្អូន៣នាក់ គឺចង់បន្តការសិក្សានៅក្រៅប្រទេស នៅសាលាដែលមានការលំបាក ក្នុងការប្រឡងចូល។ អាស្រ័យដោយការព្យាយាមខិតខំរៀនសូត្រ ជាពិសេសផ្នែកចំណេះ ដឹងទូទៅ និងភាសាអង់គ្លេស និងការប្តេជ្ញាចិត្តដ៏មុតមាំនោះ លោកស្រី បានជាប់អាហារូប ករណ៍នៅសាលាបណ្ឌិតយោធា West-Point នៅសហរដ្ឋអាមេរិក ដែលជាសាលាយោ ធាដ៏ល្បី។ លោកស្រីបានបន្តការសិក្សាយកអនុបណ្ឌិតច្បាប់អន្តរជាតិមួយបន្ថែមទៀតពីសាលា Essex ប្រទេសអង់គ្លេសនៅឆ្នាំ២០១៣។ នេះបើតាមផេកក្រសួងកិច្ចការនារី។

ផេកក្រសួងកិច្ចនារីបានបន្តដកស្រង់ជីវប្រវត្តិ និងបទពិសោធន៍របស់លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ ស្រ្តីដំបូងដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាម៉េ រិក (West Point) ពីព្រឹត្តិបត្រនារីរតនៈ លេខពិសេសឆ្នាំ២០១៥ បានឱ្យដឹងថា ការសិក្សា នៅទីនោះ ពិតជាលំបាកណាស់ ព្រោះសាលាទាហានតម្រូវឱ្យមានវិន័យយោធា និងហាត់ ទាហានក្នុងពេលរៀនមុខវិជ្ជាដូចជា៖ លោតឆ័ត្រយោង ថ្មើរជើង និងជំនាញយោធាផ្សេងៗ ជាច្រើនទៀត តែទោះជាការលំបាកយ៉ាងណាក៏ដោយ ដោយលោកស្រីនៅតែតស៊ូរហូតទទួលបានជោគជ័យ ហើយលោកស្រីបានគិតថា អត់មានអ្វីដែលយើងធ្វើមិនបាននោះទេ បើយើងខំប្រឹងប្រែងទោះបីមានបរាជ័យពីមុនក៏ដោយ។

ក្រោយពេលបញ្ចប់ការសិក្សា លោកស្រីបានធ្វើការជានាយការិយាល័យប្រឆាំង ភេរវកម្មនៅកងពល៧០ និងជានាយិកាសាលាហ្វឹកហ្វឺនក្នុងកងពល។ ការងារនេះពាក់ព័ន្ធ នឹងការហ្វឹកហ្វឺននាយទាហាន និងពលទាហានខាងវិស័យយោធា និងកម្រិតវប្បធម៌៕ ដោយ៖គង់ សិរីរ័ត្ន