ការរីករាលដាលនៃវីរុសកូវី១៩ នៅអាហ្វ្រិកខាងត្បូងជាសារព្រមានដល់ទ្វីបអាហ្រ្វិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៧.២០)

អាហ្វ្រិកខាងត្បូង៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាការរីករាលដាលនៃវីរុសកូវី១៩ នៅអាហ្វ្រិកខាងត្បូងគួរតែជាការដាស់តឿនព្រមានដល់ប្រទេសទាំងអស់នៅក្នុងទ្វីបអាហ្រ្វិកឲ្យពង្រឹងការឃ្លាំមើលវីរុសនេះបន្ថែមទៀត។

អាហ្រ្វិកខាងត្បូងបានរាយការណ៍ថាមានការកើនឡើងនូវករណីឆ្លងថ្មីចំនួន ១៣.៣៧៣ ករណីកាលពីថ្ងៃសៅរ៍ដែលជាករណីឆ្លងច្រើនបំផុតទី ៤ នៅទូទាំងពិភពលោក។

ប្រទេសបុតស្វាណា(Botswana), គេនយ៉ា(Kenya), ណាម៉ីបៀ(Namibia), ស្សាមបៀ( Zambia )និងស្ស៊ីមប៉ាវេ( Zimbabwe )ក៏បានរាយការណ៍អំពីករណីកើនឡើងគួរឱ្យកត់សម្គាល់កាលពីសប្តាហ៍មុនផងដែរ។