ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា អិនឌីហ្គោ (IndiGo) បានបញ្ឈប់បុគ្គលិក ១០ ភាគរយដោយសារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៧.២០)

ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ឥណ្ឌាឈ្មោះ អិនឌីហ្គោ (IndiGo) បាននិយាយនៅថ្ងៃអង្គារទី២១ ខែកក្កដានេះថា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិក ១០ ភាគរយនៃកម្លាំងពលកម្មសរុបរបស់ខ្លួនបន្ទាប់ពីមានការខាតបង់ផ្នែកហិរញ្ញវត្ថុពីវីរុសរាតត្បាតកូវីដ១៩។

​ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថាវិធានការកាត់បន្ថយការចំនាយរួមមានការកាត់បន្ថយប្រាក់ខែនិងការឈប់សម្រាកដែលមិនបានទទួលប្រាក់ខែមិនអាចជួយដល់សេដ្ឋកិច្ចក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកនោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសឥណ្ឌានេះ   មានបុគ្គលិកសរុបចំនួនប្រហែល ២៤.០០០ នាក់។