ក្រុមហ៊ុនអាកាសចរណ៍សោតវេសរបស់អាមេរិកបញ្ឈប់បុគ្គលិកចំនួន ២៨ ភាគរយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៧.២០)

អាមេរិក៖ បើយោងតាមសារពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍សោតវេសរបស់អាមេរិកបានឲ្យដឹងថាក្រុមហ៊ុន បានប្រាប់បុគ្គលិកកាលពីថ្ងៃច័ន្ទទី ២០ ខែកក្កដានេះថាបុគ្គលិកចំនួន ១៦.៨៩៥ នាក់ក្នុងចំណោមបុគ្គលិក ៦០.៩០០ នាក់របស់ខ្លួន បានស្ម័គ្រចិត្តឈប់ពីកាងារឬចុះកិច្ចព្រមព្រៀងឆាប់ចូលនិវត្តន៍មុនពេលកំនត់ ។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលទទួលបានថវិកាជំនួយចំនួន ២៥ ពាន់លានដុល្លារកាលពីខែមីនាដើម្បីរ៉ាប់រងលើប្រាក់ខែបុគ្គលិក សម្រាប់រយៈពេល ៦ ខែកំពុងព្យាយាមលើកទឹកចិត្តនិយោជិក ឲ្យទទួលយកកិច្ចព្រមព្រៀងចាកចេញដោយស្ម័គ្រចិត្ត ដើម្បីចៀសវាងការបញ្ឈប់បុគ្គលិកដោយអចេតនានៅរដូវស្លឹកឈើជ្រុះខាងមុខនៅពេលដែលទុន កាន់តែថយចុះ  ។