លទ្ធផលនៃការសិក្សាវ៉ាក់សាំង បង្កើនក្តីសង្ឃឹមសម្រាប់ការពារវីរុសកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៧.២០)

អង់គ្លេស៖ ទិន្នន័យដំបូងពីការសាកល្បងវ៉ាក់សាំងវីរុសកូវីដ១៩ ដែលមានសក្តានុពលចំនួន ៣ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទទី ២០ ខែកក្កដារួមទាំងអ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសាកលវិទ្យាល័យអុកស្វឺដ ​បានបង្កើនទំនុកចិត្តថា ​អាចនឹងមានវ៉ាក់សាំងជួយបណ្តុះប្រព័ន្ធភាពស៊ាំ​និង​ប្រឆាំងនឹងវីរុសនេះ   ដោយគ្មានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ។

កិច្ចខិតខំប្រឹងប្រែងនៃលទ្ធផលទាំងនេះនឹងនាំឱ្យមានវ៉ាក់សាំងដែលមានសមត្ថភាពការពារមនុស្សរាប់ពាន់លាននាក់និងបញ្ចប់ការរាតត្បាតជាសកលដែលបានឆក់យកជីវិតមនុស្សជាង ៦០ ម៉ឺននាក់មកហើយ។

ប៉ុន្តែអ្នកស្រាយជ្រាវនៅត្រូវការសិក្សាបន្ថែមជាច្រើនទៀតដើម្បីបញ្ជាក់វ៉ាក់សាំងទាំងនោះអាចការពារការឆ្លងដោយសុវត្ថិភាពបាន  ។