លោកជំទាវសាស្ត្រាចារ្យ ខៀវ ទេពរង្សី កាញារីទ្ធ អញ្ជើញជាអធិបតី បើកសិក្ខាសាលាការប្រើប្រាស់ទេពកោសល្យដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០–

លោកជំទាវសាស្ត្រាចារ្យ ខៀវ ទេពរង្សី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកសិក្ខាសាលាការប្រើប្រាស់ទេពកោសល្យ ដើម្បីពង្រឹងប្រសិទ្ធភាព ការងារ និងជីវភាពគ្រួសារ រៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅស្ទូឌីយូទូរទស្សន៍ជាតិកម្ពុជា (ទទក)។

រូបថត៖ ខឹម សុវណ្ណារ៉ា