អភិបាលខេត្តប៉ៃលិន ឧបត្ថម្ភគ្រែអ្នកជំងឺចំនួន១៥ ដល់មន្ទីរពេទ្យបង្អែកខេត្ត

AKP ប៉ៃលិន ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវ ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ បានប្រគល់គ្រែអ្នកជំងឺ ចំនួន១៥ និងភេសជ្ជៈចំនួន ២០កេស ព្រមទាំងថវិកាចំនួន ២លានរៀល ដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីបំពេញនូវសេចក្តីត្រូវការ ក្នុងការផ្តល់សេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើឡើង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។
រូបថត៖ AKP-ប៉ៃលិន