សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ជំនាន់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ —

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រៀបចំសន្និសីទសារព័ត៌មាន និងប្រារព្ធពិធីអបអរសាទរ នៃការចូលនិវត្តន៍ជា ផ្លូវការ ពីអាជីពកីឡាប៉េតង់ របស់វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ជំនាន់ ដែលពិធី ដ៏អធិកអធមនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោម អធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
រូបថត៖ យឹម សុវឌ្ឍនា