អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលផ្លូវបេតុងជុំវិញប្រាសាទនគរបាជ័យ

AKP កំពង់ចាម ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅ​ពិនិត្យមើលផ្លូវបេតុងមួយខ្សែប្រវែងជិត ២គីឡូម៉ែត្រ ដែលស្ថាបនារួចរាល់ជាស្ថាពរ ព័ទ្ធជុំវិញរមណីយដ្ឋាន​ទេសចរណ៍​ប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ ឆាយ មុត