ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសនឹងបញ្ឈប់ដំណើរការប្រភេទយន្ដហោះប៊ូអ៊ីងចាំបូទាំងអស់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៧.០៧.២០)

អង់គ្លេស៖ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសដែលជាប្រតិបត្តិករធំជាងគេបង្អស់របស់ក្រុមហ៊ុនប៊ូអ៊ីង ៧៤៧ បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដាថាខ្លួននឹងបញ្ឈប់ដំណើរការប្រភេទយន្ដហោះប៊ូអ៊ីងចាំបូទាំងអស់ដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មទេសចរណ៍បណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩។

វិធានការ​ជាសកល  ដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស  ​  នាំឱ្យប៉ះពាល់ការធ្វើដំណើរតាមផ្លូវអាកាស     ដែលធ្វើឱ្យមានការបារម្ភដល់អនាគតក្រុមហ៊ុនអាកាសចរណ៍​  នាពេលអនាគត  ​។

ការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងវីរុសនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍និងក្រុមហ៊ុនឧស្សាហកម្មនៅទូទាំងពិភពលោក។