ប្រទេសចិននឹងបើកដំណើរការរោងភាពយន្តឡើងវិញនៅសប្តាហ៍ក្រោយនៅពេលករណីឆ្លងកូវីដ ១៩ ធ្លាក់ចុះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាយណាធីវី (១៧.០៧.២០)

ចិន៖ អាជ្ញាធរចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែកក្កដានេះរោងភាពយន្តនឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាថ្មីនៅសប្តាហ៍ក្រោយដោយត្រូវគោរពតាមវិធានការណ៍គម្លាតសង្គមបន្ទាប់ពីករណីឆ្លងវីរុសក្នុងស្រុកនៅតែស្ថិតក្នុងកំរិតសូន្យរយៈពេល ១០ ថ្ងៃជាប់គ្នា។

អាជ្ញាធរក៏បានបន្តទៀតថារោងកុនត្រូវលក់សំបុត្រមិនលើសពី ៣០ ភាគរយនៃកន្លែងអង្គុយដែលមាននៅក្នុងរោងភាពយន្តនីមួយៗហើយត្រូវតែរក្សាទស្សនិកជនឱ្យនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់មួយម៉ែត្រ។

ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍តែករណីឆ្លងវីរុសថ្មីមួយប៉ុណ្ណោះដែលនាំចូលពីបរទេស។