ក្រុមហ៊ុនម៉ាយក្រូសូស (Microsoft) កាត់បន្ថយកន្លែងការងារនៅពេលចូលដល់ឆ្នាំសារពើពន្ធថ្មី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៧.០៧.២០)

អាមេរិក៖ ក្រុមហ៊ុនម៉ាយក្រូសូស  ​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកក្កដានេះថាក្រុមហ៊ុនខ្លួនបានកាត់បន្ថយកម្លាំងពលកម្មនៅតាមតំបន់មួយចំនួន នៅពេលចូលដល់ឆ្នាំសារពើពន្ធថ្មីចាប់ពីថ្ងៃទី ១ ខែកក្កដាកន្លងមក។

ក្រុមហ៊ុនសូហ្វវែរយក្សមួយនេះដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិននិយាយលម្អិតអំពីតួនាទី, តូរលេខនិងទីតាំងដែលត្រូវកាត់បន្ថយ​ទេ។

តាមសារព័ត៌មាន បានរាយការណ៍មុននេះថាក្រុមហ៊ុនបានកាត់បន្ថយកន្លែងការងារចំនួន ១.០០០ កន្លែង​ក្នុងសប្តាហ៍នេះ។