ឯកឧត្តម ម៉ឹង សំ ផន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចពិភាក្សា​ដើម្បី​ត្រៀម​ក្នុង​ការធ្វើ​សមយុទ្ធ​ស​ង្រោះ គ្រោ​គ្រោះមហន្តរាយ​ជាមួយ​ប្រទេស​ឡាវ​

AKP ភ្នំពេញ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០
​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំ ផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង ជា​ប្រធាន​គណៈកម្មការ​សង្គ្រោះ គ្រោះមហន្តរាយ ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ត្រៀមកម្លាំង​ជំនាញ​ទាំងបី​ប្រភេទ ព្រមទាំង​ឧបករណ៍ សម្ភារ និង​មធ្យោបាយ​ផ្សេងៗ​ទៀត ដែល​ក្រសួងការពារជាតិ​មាន ក្នុង​ការធ្វើ​សមយុទ្ធ សង្គ្រោះ​គ្រោះមហន្តរាយ​រួមគ្នា ដែលមាន​សមាសភាព​ចូលរួម ពី​កងទ័ព​កម្ពុជា កងទ័ព​ឡាវ និង​កងទ័ព​វៀតណាម ដែល​គ្រោង​ធ្វើ​នាពេល​ខាង​នេះ​។
​ ​
​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ ក្រសួងការពារជាតិ​។ យោងតាម​ការ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការពារ ប្រទេស ឡាវ មកក្រសួងការពារជាតិ​ក​ម្ពុ​ជា ក្នុងការ​ប្រុងប្រៀប​រៀប​ចំ​ធ្វើ​សមយុទ្ធ​រួមគ្នាក្នុងកិច្ចការជួយសង្គ្រោះ​គ្រោះមហន្តរាយ​។​


​ ​ក្នុង​កិច្ចប្រជុំ នោះ ដែរ ឯកឧត្តម ម៉ឹង សំ ផន ក៏បាន​ភ្ជាប់​ការងារ របស់​គណៈកម្មការ សង្គ្រោះ គ្រោះមហន្តរាយ ក្រសួងការពារជាតិ ដែល​ស្របពេល​រដូវវស្សា​ឈាន​ចូលមក ដល់​ផង​នោះ តាម​បណ្តាល​អង្គភាព​ជំនាញ​ត្រូវ​ត្រៀម​គ្រប់លក្ខណៈ ដើម្បី​ចុះជួយ ប្រជា​ពល រដ្ឋ ឱ្យទាន់​ពេលវេលា​នៅពេល មាន​គ្រោះមហន្តរាយ​កើតឡើង​ជាយថាហេតុ នៅក្នុង​រដូវវស្សា​ឆ្នាំ​២០២០ នេះ​។ សូមបញ្ជាក់​ផងដែរ នៅក្នុង​កិច្ចប្រជុំ​នោះ​ក៏មាន​ការអញ្ជើញ ចូលរួម​ពី​បណ្តា អង្គភាព ជំនាញ​ទ័ពជើងគោក​ទ័ពជើងទឹក​ជើង​អាកាស អង្គភាព​ការងារ​ធានា ភ័ស្តុភារ ហិរញ្ញវត្ថុ និង បណ្តា​អង្គភាព ជំនាញ​ផ្សេងៗ​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ឹង សំ ផន បាន​ក្រើនរម្លឹក​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ កម្លាំង​ជំនាញ​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ទាំង​កម្លាំង​ឧបករណ៍ មធ្យោបាយ សម្ភារ គ្រប់ ប្រភេទ​រួមមាន​៖ ឧទ្ធម្ភាគចក្រ​នាវា អូ​ប៊័រ រថយន្ត​ដឹកជញ្ជូនរថយន្តសង្គ្រោះ និងមធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​ប្រតិបត្តិការការជួយសង្គ្រោះប្រជា​ពលរដ្ឋឱ្យបានទាន់ ពេលវេលានិងធានាបានសុវត្ថិភាពចំពោះអាយុជីវិតក៏ដូចជាទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលដែលមានគ្រោះ មហន្តរាយកើតឡើងជាយ​ថា ហេតុក្នុងរដូវវស្សាឆ្នាំនេះ៕ ដោយ សំ សាម៉ន​