លោក ហេង ប្រាណ ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ត​កែប

AKP ខេត្ត​កែប ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០– លោក ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំ ណែ​ង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប នៅ​សាលាខេត្ត​កែប​កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០២០​។

​ពី​ធី​ប្រកាស​តែងតាំង និង​ចូលកាន់​តំណែង​នេះ បានធ្វើ​ឡើង​នៅ​សាលាខេត្ត​កែប ដែល មានការ​អញ្ជើញ​ចូលរួម ដោ​ដោយ​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប និង លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត ,​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រី រាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក និង​ក្រុមយុវជន​ស រុ​ប ប្រមា ណ​២០០នា ក់​។

​ក្នុងឱកាស​នោះ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង ទូរ​គម នាគ​មន៍ បាន​មានប្រសាសន៍ថា លោក សាម ណូ​ក បាន​ដល់​អាយុ​ត្រូវ​ដាក់ឱ្យចូល​និ​វ ត្ត​ន៍​ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល និង​ត្រូវ​តែងតាំង លោក ហេង ប្រាណ ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ជំនួស​វិញ​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន ថ្លែងថា ការប្រកាស ចូលកាន់ មុខ តំណែង​ប្រធាន​មន្ទីរ​នាពេលនេះ​គឺជា​ការប្រគល់​ភារកិច្ច​និង​ជាការ​ផ្តល់នូវ​ការទទួលខុសត្រូវ មួយ​ថែមទៀត​ដែល​តម្រូវឱ្យ​សាមីខ្លួន​ត្រូវតែ​បញ្ចេញ​ឱ្យអស់​សមត្ថភាព​លទ្ធភាព​និង​ទេព​កោ ស​ល្យ​ដើម្បី​ជម្នះ​បាន​រាល់​ការលំបាក​នានា​ដែល​កើតមានឡើង​កន្លងមក​ហើយ​ចាំបាច់​ត្រូវ សហការ​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​ដើម្បី​ធ្វើឱ្យ​អង្គភាព​មានការ ប្រែ ប្រួល​មុខមាត់ ថ្មី​សំដៅ​ធានា​ឱ្យបាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ ដែល​អង្គភាព​ត្រូវបំពេញ និង ទទួលខុសត្រូវ ចំពោះមុខ ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ភារកិច្ច​ទាំងឡាយ​ផ្សេងៗ ទៀត ទៅតាម ការចាំបាច់ ដែល រដ្ឋបាលខេត្ត ប្រគល់ជូន ។​

​លោក​បាន​បន្ថែមទៀតថា ខេត្ត​កែប​ជា​ប៉ូល​ទេសចរណ៍​មួយ​ដ៏​សំខាន់​រប ស់​ព្រះ​រា ជាណា​ចក្រ កម្ពុជា ដែលមាន​ឆ្នេរសមុទ្រ​ល្អ​ស្រស់ និង តំបន់ ទេសភាព ធម្មជាតិ អេកូ – ទេសចរណ៍ ច្រើន​ទៀត សម្រាប់ ភ្ញៀវទេសចរ មក ទស្សនា កម្សាន្ត ។

​លោក​បាន បន្តថា ទោះ ស្ថិតក្នុង ដំណាក់កាល ផលប៉ះពាល់ នៃ ជំងឺ កូ វីដ -១៩ ក៏ដោយ ក៏ រដ្ឋបាលខេត្ត​កែប បាននិងកំពុង​ជំរុញ​និង​យកចិត្តទុកដាក់​លើ​ការ កែលម្អ​សោ​ភ ណ​ភាព​ក្រុង​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្នុងនោះ​រួមមាន​ផ្លូវ ថ្នល់ ពង្រីក​ឆ្នេរ និង កិច្ចការ​ការពារ​អនាម័យ​បរិស្ថាន​ជាដើម​៕ ប្រាក់ លាង​