រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៥៦អនក្រ.បក ស្ដីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០

រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៥៦អនក្រ.បក ស្តីពីការ គ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដោយមានការអញ្ជើញចូលរួមពី សំណាក់លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួម ពីលោក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព មន្ត្រីរាជការ  និងមន្ត្រីជាប់កិច្ចសន្យាសាលា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

តាមអនុក្រឹត្យកេខ ៥៦អនក្រ.បក ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៃព្រះរាជាណាចក្រកម្ពុជា មាន ៦ជំពូក និង ៤៤មាត្រា។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា អនុក្រឹត្យនេះមានគោលដៅកំណត់ពីប្រព័ន្ធគ្រប់គ្រងវត្តមាន ទណ្ឌកម្មខាងវិន័យ ចំពោះអវត្តមានគ្មានការអនុញ្ញាត និងការលើកទឹកចិត្ត ព្រមទាំងយន្តការគ្រប់គ្រងត្រួតពិនិត្យ ចំពោះមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលបំពេញការងារតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់មនសិការវិជ្ជាជីវៈ និងគុណផល ក្នុងរដ្ឋបាលសាធារណៈ សំដៅដល់មន្ត្រីរាជការស្ថិតនៅក្រោមច្បាប់ ស្ដីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា បម្រើការងារជាក់ស្ដែង និងចាំបាច់របស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រីអភិបាលរងខេត្តព្រះសីហនុបានបន្តថា ការគ្រប់គ្រងវត្តមានមន្ត្រីរាជការ ស៊ីវិលសំដៅការកត់ត្រា និងការពិនិត្យផ្ទៀងផ្ទាត់ប្រកបដោយការទទួលខុសត្រូវ និងគណ នេយ្យភាព ដើម្បីរកឱ្យឃើញមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាម្នាក់ៗ ពិតជាបាន បំពេញការងាររបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងពេញលេញផ្អែកលើពេលវេលា លទ្ធផលការងារ ព្រមទាំងការចាត់វិធានការចាំបាច់នានា ដើម្បីធានា ប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តមាន អនុលោមតាមបទបញ្ញត្តិនៃអនុក្រឹត្យឱ្យទទួលបានលទ្ធផលល្អថែមទៀត៕

ដោយ ងូ សុមុនី