មូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅប្រទេសជប៉ុនបញ្ជាក់ថាមានករណីឆ្លងកូវីដ១៩ចំនួន ៣៦ បន្ថែមទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាយណាធីវី (១៦.០៧.២០)

ជប៉ុន៖ អាជ្ញាធរបានបញ្ជាក់ពីការឆ្លងវីរុសកូវីដ១៩ចំនួន ៣៦ ករណីបន្ថែមទៀតនៅឯមូលដ្ឋានទ័ព​សហរដ្ឋអាមេរិកលើ​កោះអូគីណាវ៉ារបស់ប្រទេសជប៉ុនដែលធ្វើឲ្យករណីឆ្លងសរុបកើនដល់ចំនួន ១៣៦ ករណី ។

ការផ្ទុះឡើងនៅខាងក្នុងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនេះបានកើតឡើងកាលពីចុងសប្តាហ៍ដោយមានករណីជាច្រើនបានបញ្ជាក់ដោយកងនាវាចរអាមេរិកដែលមានកងទ័ពប្រហែលជាង ២ ម៉ឺននាក់ឈរជើង​នៅលើកោះនេះ។

អភិបាលខេត្តអូគីណាវ៉ាបាននិយាយថាវាជាការគួរឱ្យសោកស្តាយខ្លាំងណាស់ដែលការឆ្លងជាច្រើនបានកើតឡើងក្នុងរយៈពេលដ៏ខ្លី។