ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល ធ្វើសន្និសីទវីដេអូទាក់ទងនឹងការប្រឆាំងវីរុសរាតត្បាត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាយណាធីវី (១៦.០៧.២០)

ចិន៖ រដ្ឋមន្ត្រីការបរទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបានធ្វើសន្និសីទវីដេអូមួយនៅថ្ងៃព្រហស្បតិ៍ទី​១៦ ខែកក្កដានេះដើម្បីផ្លាស់ប្តូរទស្សនៈនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់ប្រទេសទាំងអស់ប្រឆាំងនឹងវីរុសរាតត្បាតកូវីដ១៩។

កិច្ចប្រជុំនេះដឹកនាំដោយ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី។ ប្រទេសនៅអាស៊ីកណ្តាលទាំង ៥ រួមមានកាហ្សាក់ស្ថានកៀហ្ស៊ីស្ថាន, តាជីគីស្ថាន, តូមីនីស្ថាននិងអ៊ូសបេគីស្ថាន។

សូមបញ្ជាក់ផងដែរថាបណ្តាប្រទេសនៅអាស៊ីកណ្តាលបានចាប់ផ្តើមរាយការណ៍អំពីករណីឆ្លងវីរុសកូវីដ១៩ដំបូងនៅពាក់កណ្តាលខែមីនា   លើកលែងតែប្រទេសអាហ្គានីស្ថានប៉ុណ្ណោះដែលបានរាយការណ៍ករណី​ដំបូងរបស់ខ្លួននៅចុងខែកុម្ភៈ។