សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

១.ហ្វីលីពីន៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារទី១៤ខែកក្កដានេះថាអាជ្ញាធរនិងប៉ូលីស ហ្វីលីពីននឹងធ្វើការស្រាវជ្រាវរកប្រជាពលរដ្ឋតាមផ្ទះដែលមានឆ្លងវីរុសកូវីដ១៩ដើម្បីការពារការឆ្លងរាលដាលកាន់តែខ្លាំងឡើងខណៈដែលចំនួនអ្នកស្លាប់និងអ្នកឆ្លងបានកើនឡើងច្រើនហើយ តំបន់ខ្លះបានវិល ត្រឡប់ទៅរកវិធានការតឹងរ៉ឹងឡើងវិញ ។

២.បង់ក្លាដែស៖ មនុស្សជិតបួនលាននាក់ត្រូវបានរងគ្រោះដោយសារទឹកជំនន់បង្កឡើងដោយព្យុះមូសុងដែលកំពុង បោកបក់នៅភាគខាងត្បូងតំបន់អាស៊ីហើយតំបន់មួយភាគបីនៃប្រទេសបង់ក្លាដែសកំពង់ជន់លិចពីភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យទន្លេពីរដ៏សំខាន់ ដែលហូរកាត់ ប្រទេសឥណ្ឌានិងបង់ក្លាដែសបានឡើងយ៉ាងខ្លំាង ធ្វើឲ្យបាក់ច្រំាង ។

៣.ថៃ៖ មេបញ្ជាការនៃក្រុមការងារពិសេសប្រចាំខេត្តផាតានីប្រទេសថៃបានឲ្យដឹងថា យោធាម្នាក់បានសម្លាប់ កាលពីថ្ងៃទី១៤ ខែកក្កដានៅក្នុងការបំផ្ទុះគ្រាប់បែកមួយ ក្នុងខេត្តនោះ។យោធាថៃបានព្រមាន ដល់ប្រជាជន ទាំងអស់និងសហគមន៍ព្រះពុទ្ធសាសនានៅភាគខាងត្បូងនៃប្រទេសថៃឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការវាយប្រហារជាយថាហេតុដោយក្រុមប៉ះបោរដែលអាចកើតមាននៅភាគខាងត្បូងប្រទេស។

អត្ថបទ ឆាយ វីកាល