ភាពយន្ត​ឯកសារ​ក្រោម​ប្រធានបទ​ប្រឆាំងនឹង​កូ​វីដ​១៩ ដែល​សហការ​ផលិត​ដោយ​កម្ពុជា​-​ចិន ​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០
​ភាពយន្ត​ឯកសារ​ក្រោម​ប្រធានបទ​ប្រឆាំង​និង​កូ​វីដ​១៩ ដែល​សហការ​ផ​លិ​ល​ដោយ ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុ ទូរទស្សន៍​ក្វាំ​ង​ស៊ី ប្រទេស​ចិន ដែលមាន​ឈ្មោះថា ការប្រយុទ្ធប្រឆាំង​នៅ​មន្ទីរពេទ្យ​មួយ បាន​ត្រូវ​ចាក់ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ម៉ោង ៩:០០​យប់ ផ្សាយ​ឡើងវិញ​ថ្ងៃអាទិត្យ​ទី​១២ ម៉ោង ១០:០០​ព្រឹក និង​ម៉ោង ៩:០០​យប់ និង​ផ្សាយ​ឡើងវិញ ថ្ងៃ​ចន្ទ​ទី​១៣ ម៉ោង ១០:០០​ព្រឹក​។​
​ភាពយន្ត​ឯកសារ​នេះ​បានបង្ហាញ​ដល់​ពិភពលោក អំពី​តើ​ដំណើរការ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​១៩​នៃ​មន្ទីរពេទ្យ​ណាន​ស៊ី​សាន​នៅ​ភូមិភាគ​ស្វយ័ត​ជនជាតិ​ច្វាំង​ក្វាំ​ង​ស៊ី ដែលជា​មន្ទីរ​ពេ ទ្យ​សាធារណៈ​កម្រិត​៣​នៅ​ប្រទេស​ចិន​គឺ​យ៉ាងដូចម្តេច ក្នុងនោះ​ក៏បាន​បង្ហាញ​អំពី​វិធានកា រ​និង​បទពិសោធន៍​សម្រាប់​ការពារ​និង​គ្រប់គ្រង​ស្ថានភាព​ការ​រាតត្បាត និង​ការសង្គ្រោះ​ព្យាបា ល​អ្នកជំងឺ​កូ​វីដ​១៩​នៃ​ប្រទេស​ចិន ប្រកបដោយ​វិជ្ជាជីវៈ ការពន្យល់​បទពិសោធ​ន៍​ប្រឆាំងនឹង​ជំងឺ កូ​វីដ​១៩​ដែលមាន​តម្លៃ​និង​ស៊ីជម្រៅ​បំផុត​។​

​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ជា​អ្នកជិតខាង​ល្អ​និង​ជា​ដៃគូ​ល្អ​ដែល​ជួយ​គ្នា​ទៅវិញ ទៅមក​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ភាគី​កម្ពុជា និង​ចិន គាំទ្រ​សហការគ្នា​យ៉ាង ជិតស្និទ្ធ និង​រួម​ជាមួយគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ហើយ​ទទួលបាន​សមិទ្ធផល បណ្តោះអាសន្ន​សំខាន់ៗ តាមរយៈ​សកម្ម​ភាពជា​ក់​ស្តែង​នេះ​បាន​បង្ហាញថា​សហគមន៍​ចិន​-​កម្ពុ​ជាមាន អនាគត​រួមគ្នា​និង​មាន​ភាពរឹងមាំ​បំផុត​។
​នា​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដំណើរ​ទស្សន កិច្ច​លើក​នេះ ប្រជាជន​ចិន​ដែល​កំពុង​រងគ្រោះ​ដោយសារ​រោគរាតត្បាត​ជំងឺ​កូ​វីដ​១៩ មាន​ចំ ណាប់​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​និង​បាន​និយាយ​ពាក្យ​ថា “​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត ល្អ​ក្នុង​គ្រា​លំបាក​។ ”​នៅពេលដែល​ការការពារ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​កម្ពុជា​ប្រឈម​នឹង​ការលំបាក ប្រទេស​ចិន​បាន​ខិតខំ​ចែករំលែក​បទពិសោធន៍ របស់ខ្លួន ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ប្រឆាំងនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ឱ្យបាន​ទាន់ពេលវេលា ហើយ​បាន​បញ្ជូន​ក្រុម គ្រូពេទ្យ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ក្វាង​ស៊ី​ចំនួន ៧ នាក់​មកកាន់​ប្រទេស កម្ពុជា​យ៉ាង​ឆាប់រហ័ស និង​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ឱ្យ​កម្ពុជា ទាំងអស់នេះ​បានបញ្ជាក់ ពី​មិត្តភាព​ដ៏​ជ្រាលជ្រៅ រវាង​កម្ពុជា​និង​ចិន​ចំពោះ​ការរួម​សុខ​និង​រួមទុក្ខ​ជារួម​គ្នា និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។​

​ការប្រយុទ្ធប្រឆាំង​នៅ​មន្ទីរពេទ្យ​មួយ គឺជា​ភាពយន្ត​ឯកសារ ថ្មី​មួយ​ដែល​សហការ​ផ​លិ ល​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា​និង វិទ្យុទូរទស្សន៍​ក្វាង​ស៊ី​ប្រទេស​ចិន បន្ទាប់ពី ផ្ទះ​នៅលើ​ទឹក ដី​ដ៏​ស្រស់បំព្រង​-​ទឹកចិត្ត​ប្រៀបដូចជា​ដើមឈើ ដែល​បាន​ផលិត​នា​ឆ្នាំ​២០១៨​។ ការចាក់​ផ្សា យ​របស់​ភាពយន្ត​ឯកសារ​ខាងលើនេះ អាច​ចាត់ទុកថា​ជា​គំរូ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ចិន – អាស៊ាន​លើ​ការប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​បានបង្ហាញ​ពី​ភាព រឹងមាំ​នៃ​ការ ទប់ ទល់នឹង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ជម្នះ​ការលំបាក​នេះ​ជាមួយគ្នា ហើយក៏​ជាការ​រួមចំណែក​ជាក់ស្តែង នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​និង​ចិន ដើម្បី​កសាង​សហគមន៍​ចិន​-​កម្ពុ​ជាមាន​អនាគត​រួមគ្នា​ក្នុង កាលៈទេសៈ​ពិសេស​នេះ​៕ ដោយ គង់ សិរី​រ័ត្ន​