រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីអបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២០ នៅស្រុកសំរោងទង

AKP កំពង់ស្ពឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី និងចូលរួមអបអរសាទរ រុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២០ ដែលរៀបចំធ្វើឡើងនៅភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក លោកស្រីតំណាង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ លឹម សាន្ត