ឯកឧត្តម ខាយ ឃុនហេង អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកែប

AKP កែប ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង លោក ហេង ប្រាណ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែបថ្មី ជំនួសលោក សាម ណូក អតីតប្រធានមន្ទីរ ដែលត្រូវចូលនិវត្តន៍ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកែប។

រូបថត៖ AKP-កែប