ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានថ្មី ខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តកំពង់ចាម ជំនួសឯកឧត្តម ជា ក្រូច ដែលត្រូវចូលនិវត្តន៍ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាខេត្តកំពង់ចាម។

រូបថត៖ ខឹម សុវណ្ណារ៉ា