ឯកឧត្តម ប្រាក់ សុខុន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ស សាវី ដែលបានទទួលមរណភាព ដោយវីរុសកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា​ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ស សាវី ដែលបានទទួលមរណភាព​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាធារណរដ្ឋម៉ាលី ដោយវីរុសកូវីដ១៩ ដែលពិធីគោរពវិញ្ញាក្ខន្ធនេះ​បានធ្វើនៅវិទ្យាស្ថានហ្វឹកហ្វឺនគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ ក្រសួងការបរទេស