ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចដើម្បីលើកកម្ពស់តួនាទីរបស់យុវជនក្នុងកិច្ចការសន្តិភាពនិងសន្តិសុខ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៥.០៧.២០)

កាលពីថ្ងៃអង្គារទី១៤ ខែកក្កដាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដើម្បីលើកកម្ពស់តួនាទីរបស់យុវជនក្នុងកិច្ចការសន្តិភាពនិងសន្តិសុខ។

សេចក្តីសម្រេចលេខ ២៥៣៥ ដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយក្រុមប្រឹក្សា មានសមាជិក ១៥ ប្រទេស    បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ឲ្យពិចារណារកវិធីដើម្បីបង្កើនការចូលរួមរបស់យុវជនសម្រាប់ការពារនិងដោះស្រាយជម្លោះក៏ដូចជាការកសាងសន្តិភាពនិងដើម្បីធានាឱ្យមានប្រសិទ្ធិភាពក្នុងការចូលរួមប្រកបដោយអត្ថន័យរបស់យុវជន។

សមាជិកទាំងអស់ក៏បានទទូចដល់អង្គការសហប្រជាជាតិឲ្យការពារយុវជនពីអំពើហឹង្សាក្នុងជម្លោះប្រដាប់អាវុធនានាផងដែរ។