យោធាថៃម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៥.០៧.២០)

ថៃ៖ មេបញ្ជាការនៃក្រុមការងារពិសេសប្រចាំខេត្តផាតានីប្រទេសថៃបានឲ្យដឹងថា យោធាម្នាក់ បានសម្លាប់កាលពីថ្ងៃអង្គារទី១៤ ខែកក្កដានៅក្នុងការបំផ្ទុះគ្រាប់បែកមួយ ក្នុងខេត្តនោះ។

យោធាថៃបានព្រមានដល់ប្រជាជនទាំងអស់និងសហគមន៍ព្រះពុទ្ធសាសនានៅភាគខាងត្បូងនៃប្រទេសថៃឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការវាយប្រហារជាយថាហេតុ ដោយក្រុមប៉ះបោរដែលអាចកើតមាននៅភាគខាងត្បូងប្រទេស។

មានមនុស្សជាង ៧០០០ នាក់បានស្លាប់នៅក្នុងអំពើហិង្សានៅតាមខេត្តនិងស្រុកផ្សេងៗដែលជាតំបន់ព្រំដែនភាគខាងត្បូងដែលសំបូរដោយជនជាតិមូស្លីម ចាប់តាំងពីមានការបះបោរចង់ផ្តាច់ខ្លួននៅឆ្នាំ ២០០៤មក ។