តំបន់មួយភាគបីនៃប្រទេសបង់ក្លាដេសត្រូវជន់លិចដោយសារខ្យល់ព្យុះមូសុង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៥.០៧.២០)

បង់ក្លាដេស៖ មនុស្សជិតបួនលាននាក់ត្រូវបានរងគ្រោះដោយសារទឹកជំនន់បង្កឡើងដោយព្យុះមូសុងដែលកំពុងបោកបក់នៅភាគខាងត្បូងតំបន់អាស៊ី ហើយតំបន់មួយភាគបីនៃប្រទេសបង់ក្លាដែស​កំពង់ជន់លិចពីភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ខ្យល់មូសុងដែលជាធម្មតាបក់ចាប់ពីខែមិថុនាដល់ខែកញ្ញាគឺមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចនៃឧបទ្វីប​ឥណ្ឌា     ប៉ុន្តែខ្យល់នោះក៏បណ្តាលឱ្យមានការស្លាប់និងការបំផ្លិចបំផ្លាញទូទាំងតំបន់ជារៀងរាល់ឆ្នាំផងដែរ។

ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យទន្លេពីរដ៏សំខាន់ដែលហូរកាត់ប្រទេសឥណ្ឌានិងបង់ក្លាដែស បានឡើងយ៉ាងខ្លំាង ធ្វើឲ្យបាក់ច្រំាង ។