ឯកឧត្តម ប៉ាង ណាត ដឹកនាំប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ានលើកទី២១ តាមប្រព័ន្ធវីដេអូ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា និងជាប្រធាន​អនុគណៈកម្មាធិការ​ព័ត៌មានអាស៊ាន ដឹកនាំប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មាន​អាស៊ានលើកទី២១ តាមប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិនិត្យពិភាក្សា លើផែនការផ្សព្វផ្សាយយល់ដឹង​ពីអាស៊ាន នៅតាមបណ្តាប្រទេសជាសមាជិក សម្រាប់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

រូបថត៖ ខឹម សុវណ្ណារ៉ា