សាលាបណ្ឌិតយោធាមួយរបស់ប្រទេសឥណ្ឌូនេស៊ីរងការវាយប្រហារពីវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៣.០៧.២០)

ឥណ្ឌូនេស៊ី៖ មនុស្សជិត ១៣០០ នាក់នៅសាលាបណ្ឌិតយោធាមួយក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្វើតេស្តរកឃើញ វិជ្ជមានវីរុសកូវីដ១៩ខណៈដែលប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងការរីករាលដាលនៃវីរុសរាតត្បាតនេះ។

សាលាយោធារបស់ឥណ្ឌូនេស៊ីមួយនេះស្ថិតនៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតនៅភាគខាងលិចកោះចាវ៉ាក្នុងពេលនេះត្រូវបានគេបិទ ហើយមនុស្ស ៣០នាក់ដំបូងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមាន ចេញរោគ សញ្ញាស្រាល។

ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន ១.២៨០ នាក់ ត្រូវបានគេអះអាងថាមាន​សិស្សយោធាចំនួន ៩៩១ នាក់ ហើយក្រៅពីនេះគឺជាបុគ្គលិកនិងសមាជិកគ្រួសាររបស់ពួកគេដែលភាគច្រើនមិនមានរោគសញ្ញាអ្វីទាំងអស់។