នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីឌីនបានអបអរសាទរចំពោះជ័យជំនះក្នុងការបោះឆ្នោតរបស់លោកនាយករដ្ឋមន្ត្រីលីរបស់ប្រទេសសិង្ហបុរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.០៧.២០)

ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាស៊ីន បានសម្តែងការអបអរសាទរដល់សមភាគីសិង្ហបុរី គឺលោក លីសៀនឡុង បន្ទាប់ពីគណបក្សលោកទទួលជ័យជំនះក្នុងការបោះឆ្នោតជាសកលនាពេលថ្មីៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ក្រសួងការបរទេសសិង្ហបុរី បានឲ្យដឹងថាលោកលីនិងលោកមូហ៊ីឌីនមានការពិភាក្សាគ្នាដ៏ល្អអំពីទំនាក់ទំនងដ៏រឹងមាំនិងវិជ្ជមានរវាងប្រទេសទាំងពីរ។

កាលពីថ្ងៃទី១១ ខែកក្កដាគណបក្ស សកម្មភាពប្រជាជនរបស់លោកនាយករដ្ឋមន្រ្តីសឹង្ហបុរី លី សៀនឡុងបានវិលត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីទទួលបាន ៨៣ អាសនៈក្នុងចំណោម ៩៣ អាសនៈក្នុងសភា។