មា​ន​តែ​ប្រ​ទេ​ស​ក​ម្ពុ​ជា​និ​ងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ានដែ​លបាន​ល​ក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត

AKP កោះកុង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

រហូតមកដល់ពេល​​នេះមាតែប្រទេម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះបើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំ​ពា​ក្យក្រសួង​បរិស្ថាន​ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុដំណើរទស្សនកិច្ចទៅកាន់តំបន់អេកូទេសចរណ៍ជីផាតនិងភូមិសុវណ្ណាបៃតងស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុងកាលពីថ្ងៃ​​ទី៩ទី១០ខែកក្កដា​​ឆ្នាំ២០២០

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ដោយ​មានភាពជោគជ័យនៃការការពារនិភិរក្សព្រៃឈើលក់ឥណទានកាបូន ចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូបានថវិកាចំនួន១១,ដុល្លារអាមេរិក។

ទីតាំង ៣ កន្លែងដែលកម្ពុជាលក់កាបូនបាន ក្នុងនោះមានដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។ ក្រុមហ៊ុនដែលបានទិ​​ទានការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci«កម្ពុជាបាននិងកំពុងស្វះស្វែងរកដៃ​​គូផ្សេងៗទៀតដើម្បី បន្តទិញឥណទានកាបូនេះន្ថែទៀត ខណៈកាបូនដែលបាបំភាចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដែ​​កម្ពុជាមាន នៅសេសសល់បរិមាណច្រើន»

ឯកឧត្តម រដ្ឋលេខាធិការបានថ្លែងថា ការរក្សាឈើឈរដើម្បីលក់តួនាទីនៃព្រៃឈើដើម្បីថែក្សាប្រព័ន្ធអេកូឡូស៊ី ហើយបង្ហាញពីការធានាបាននូវការការពារធនធានធម្មជាតិពីកាកាប់បំផ្លានិ​​ទន្ទ្រានកាន់កាបដីព្រៃក្នុងកម្រិតខ្ពស់បំផុត។មុននឹងទិញឥណទាន កាបូននេះ មានការវាម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេៗដែលរាដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងៗទៀត។

ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើធា​​នធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពាម្មជាតិបានល្អប្រសើរ ក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សាកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។

ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។ ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធាម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាបាង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោ​​មយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លាន ហិកតាដែក្នុនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់​​ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់កាពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានាបាននិងកំពុងឈរជើងការពារ

ដោយ គង់ សិរីរ័ត្ន, រូបថតៈ អ៊ុន រិទ្ធី