ធនាគារអភិវឌ្ឍអាស៊ី៖ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តពីប្រទេសកម្ពុជា កំពុងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺCOVID-19

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ —

យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តពីប្រទេសកម្ពុជា កំពុងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺCOVID-19។

ជាការឆ្លើយតបបន្ទាន់ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ ក្រុមផ្នែកសុខាភិបាល នៃនាយកដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ​ (SDCC)​ បានកៀរគរមូលនិធិសម្រាប់ជំនួយបច្ចេកទេស (TA) ស្តីពីការគាំទ្រថ្នាក់តំបន់ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺ COVID-19 ក្នុងចំនួនទឹកប្រាក់ ៤៨,៣ លានដុល្លារ នៅដើមឆ្នាំ២០២០ ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានទទួលសំណើពីបណ្តាសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រើជំនួយបច្ចេកទេសផ្គត់ផ្គង់វេជ្ជសាស្ត្រដែលត្រូវការជាចាំបាច់សម្រាប់ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការការពារ ការរកឃើញ និងព្យាបាលករណី COVID-19 ។ 

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈនាយកដ្ឋានលទ្ធកម្មផលប័ត្រ និង​ការគ្រប់គ្រងហិរញ្ញវត្ថុ (PPFD) របស់ខ្លួន បានដំណើការនិងផ្តល់កិច្ចព្រមពៀងចំនួន ១៥ លានដុល្លារ ក្រោមជំនួយបច្ចេកទេស ជាមួយក្រុមផ្គត់ផ្គង់នានា នៃឧបករណ៍ការពារខ្លួន​ (PPE) សម្ភារធ្វើតេស្តិ៍​ ឧបករណ៍ធ្វើរោគវិនិច្ឆ័យ គ្រឿងពិសោធន៍ និងបរិក្ខាសំខាន់ៗផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះជាការបន្ថែមទៅលើសេវាកម្មលទ្ធកម្មចំនួន ១៦, លានដុល្លារ​ដែលត្រូវបានអនុវត្តដោយ UNICEF​ តាមរយៈជំនួយបច្ចេកទេសដូចគ្នា។ 

ក្រុមហ៊ុន Medtecs ជាអ្នកផ្គត់ផ្គង់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ដែលបានជ្រើសរើសតាមរយៈដំណើរ​ការលទ្ធកម្មប្រកបដោយភាពប្រកួតប្រជែងដែលធ្វើឡើងដោយ​ PPFD ហើយត្រូវបានផ្តល់កិច្ចសន្យា​ក្នុងទឹកប្រាក់ ៥ លានដុល្លារដើម្បីផលិតឈុត គម្របស្បែកជើង និងសម្ភារការពារ រ៉ូបការពារ ដើម្បី​ចែកចាយដល់បុគ្គលិកសុខភាពជួរមុខនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១១ ។

ក្រុមហ៊ុននេះបានដំណើរការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ មក និងមានបុគ្គលិកចំនួន ៥.៥០០ នាក់នៅក្នុងរោងចក្រក្នុងខេត្តកំពង់ចាម។ ប្រមាណ ៨២ ភាគរយ នៃបុគ្គលិករបស់ក្រុមហ៊ុននេះ​ជាស្រ្តី។ រោងចក្រនេះបានផ្តល់ការងារប្រកបដោយស្ថេរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅទីនោះ ហើយរួមចំណែកដល់សេដ្ឋកិច្ចក្នុងតំបន់ដែលមានសារៈសំខាន់ជាពិសេស ខណៈដែលកម្ពុជាកំពុងទទួលរងឥទ្ធិពល​ប៉ះពាល់ដល់សេដ្ឋកិច្ច​ បង្កដោយជំងឺ COVID-19  

ក្រុមហ៊ុនបានចំណាយពេលប្រមាណមួយខែពង្រីកប្រតិបត្តិការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ PPE សកល សម្រាប់ផលិតកម្មវាយនភណ្ឌសរុបជិត ១, លានឈុត។ បច្ចុប្បន្នក្រុមហ៊ុន​មាន​សមត្ថភាព​​ផលិតប្រចាំខែរហូតដល់ទៅរ៉ូបការពារ៨លាន​ ឈុតការពារ ,៥លាន និងគម្របស្បែកជើង ​៤លាន។ ទំនិញបានឆ្លងកាត់ការត្រួតពិនិត្យដោយភាគីទីបីឯករាជ្យ​ ហើយបានចាប់ផ្តើមបញ្ជូនចេញ​ពីប្រទេសកម្ពុជានៅចុងខែមិថុនា ដើម្បីនាំចេញទៅកាន់ប្រទេសគោលដៅផ្សេងៗ។

លោក Jesper Pedersen អ្នកឯកទេសជំនាញលទ្ធកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមាន​ប្រសាសន៍​ថា៖ “ទំនិញដំបូងដែលបានទិញក្រោមគោលការណ៍ណែនាំស្តីពីលទ្ធកម្មបន្ទាន់របស់ធនាគារអភិវឌ្ឍន៍​អាស៊ី​សម្រាប់ឆ្លើយតបនឹង COVID-19 ត្រូវបានផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេស​ទទួលជំនួយផលិតផលទាំងនោះដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ីមានសេចក្តីរីករាយដែលបាន​ចូលរួម​ចំណែកក្នុងការធ្វើលទ្ធកម្មដោយផ្ទាល់ និងជួយសម្រួលដល់ការកៀរគរការផ្គត់ផ្គង់សម្រាប់តម្រូវការបន្ទាន់ពីប្រភពនានាក្នុងសកលលោក និងទៅកាន់ប្រទេសកំពុងអភិវឌ្ឍផ្សេងៗ

ដោយ នីកា