កំណត់ត្រាការឆ្លងវីរុសកូវីដ ១៩ ក្នុងរដ្ឋហ្វ្លូរីដា តិចសាស់ និងកាលីហ្វ័រញ៉ា ធ្វើឲ្យប៉ះពាល់ដល់ការងើបសេដ្ឋកិច្ចឡើងវិញរបស់អាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៧.២០)

អាមេរិក៖ កំណត់ត្រានៃករណីឆ្លងថ្មី និងការស្លាប់ដោយសារវិរុសកូវីដ ១៩ ក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជារដ្ឋហ្វ្លូរីដា  រដ្ឋតិចសាស់ និងរដ្ឋកាលីហ្វ័រញ៉ា  បានធ្វើឲ្យស្ទើរតែរលាយបាត់នូវក្តីសង្ឃឹមថា សេដ្ឋកិច្ចរបស់ប្រទេសអាមេរិកអាចនឹងងើបរើឡើងវិញបាន ។

រដ្ឋហ្វ្លូរីដា កាលពីថ្ងៃទី ០៩ ខែ កក្កដានេះ បានប្រកាស ថា មានករណីឆ្លងកូវីដ ចំនួន ជិត ៩០០០ នាក់ និងមានស្លាប់ចំនួន ១២០ នាក់ក្នុងមួយថ្ងៃ ។

ចំនែករដ្ឋតិចសាស់ និងរដ្ឋកាលីហ្វ័រនីញ៉ា  ដែលជារដ្ឋមានពលរដ្ឋរស់នៅច្រើនជាងគេបំផុត ក៏បានប្រកាសថា ចំនួនអ្នកស្លាប់បានកាន់តែកើនឡើងផងដែរ ។   ​