ពលរដ្ឋក្នុងប្រទេសសឹង្ហបុរីបានចេញទៅបោះឆ្នោតជាសកលនៅថ្ងៃទី ១០ ខែ កក្កដានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៧.២០)

សឹង្ហបុរី៖ ទូរទស្សន៍បរទេសបានរាយការណ៍មកថា  នៅថ្ងៃសុក្រទី ១០​ ខែ កក្កដានេះ  ពលរដ្ឋដែលដល់​អាយុត្រូវបោះឆ្នោត នៅក្នុងប្រទេសសឹង្ហបុរី បាននំាគ្នាចេញទៅបោះឆ្នោតជាសកល  ដោយអាជ្ញាធរ​បានដាក់ចេញនូវវិធានការការពារយ៉ាងតឹងរឹងដើម្បី បង្ការការឆ្លងវីរុសកូវីដ ១៩ ។

ការបោះឆ្នោតជាសកលនេះ ចាប់ផ្តើមឡើង ៩ ថ្ងៃបន្ទាប់ពីគណៈបក្សនយោបាយ​នៅក្នុងប្រទេសសឹង្ហបុរី បានធ្វើយុទ្ធនាការឃោសនា ។

ការបោះឆ្នោតជ្រើសរើសសភានៅក្នុងឆ្នំា ២០២០ នេះ ជាការបោះឆ្នោតលើកទី ១៨ របស់ប្រទេសសឹង្ហបុរី  ដោយមានគណៈបក្សនយោបាយចំនួន ១១ បានចូលរួមប្រកួតក្នុងការបោះឆ្នោតនេះ ។​