វិស័យអាកាសចរណ៍កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ដោយមានក្រុមហ៊ុនមួយចំនួននឹងត្រូវក្ស័យធន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអាស៊ី  (១០.០៧.២០)

តាមការវិភាគសេដ្ឋកិច្ច បានបង្ហាញថា ផលវិបាកផ្នែកហិរញ្ញវត្ថុ ដែលបង្កឡើងដោយពីការរាតត្បាតរបស់កូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លំាងទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍  ដោយក្នុងនោះ  មានការព្យាករណ៍ថា ការក្ស័យធន នឹងកើតមានទៅលើក្រុមហ៊ុនអាកាសចរណ៍មួយចំនួន នៅក្នុងរយៈពេល ២ ឆ្នំា ខាងមុខ ។

ប្រតិបត្តិការផ្នែកអាកាសចរណ៍ ចាប់ផ្តើមធ្លាក់ចុះ នៅក្នុងខែ មេសា ដោយចំណូលមានការធ្លាក់ចុះចំនួន ៩៤,៣  ភាគរយ  ប្រៀបទៅឆ្នំា ២០១៩ ។

តាមទិន្នន័យរបស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ បានព្យាករណ៍ថា ឧស្សាហកម្មអាកាសចរណ៍អន្តរជាតិ នឹងខាតបង់ចំនួន ៨៤ ពាន់លានដុល្លា ក្នុងឆ្នំា ២០២០ នេះ ។​