សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា អាចចាត់ទុកថា ជាប្រទេស ដែលទទួលបានជោគជ័យក្នុង វិធានការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០–

ក្នុងខណៈប្រទេសទាំងអស់នៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលប៉ះពាល់ នៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ នោះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អាចចាត់ ទុកថា ជាប្រទេសដែល​ទទួលបានជោគជ័យ ក្នុងវិធានការ​ទប់ស្កាត់​ទា​ន់​​ពេលវេលានៃការរីក រាលដាលជំងឺរាតត្បាតកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបាន​ដាក់​ចេ​ញ​នូ​វវិ​ធានការបន្ទាន់ជាបន្ត បន្ទាប់ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួម​ជាមួយពិភព​លោក​ក្នុ​ង​កា​រប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

​នៅលើផេកផ្លូវការសម្ដេចតេជោ ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានសរសេរថា វិធា​ន​កា​រ​​បន្ទាន់ដ៏មាន ប្រសិទ្ធភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជា​ដំ​បូង​​គឺ​ពលរដ្ឋ ខ្មែរមានការយល់ដឹងពីជំងឺឆ្លងកូវីដ-១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា ដែ​ល​គិ​​តរហូតមក ដល់ពេលនេះ គឺមិនទាន់មានប្រភពដែលបង្ហាញថា ជំងឺកូវីដ-១៩ មានថ្នាំព្យាបាល​នៅ​ឡើយ ទេ។ មកទល់សព្វថ្ងៃ គឺយើងមានតែវិធានការបង្ការទប់ស្កាត់ និងការពារនៃការរីក​រា​ល​ដាលតែ ប៉ុណ្ណោះ។ បណ្ដាប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏សាហាវបំផុតនេះ។

ប្រ​​ទេស កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អាចចាត់ទុកថា ជាប្រទេស​ដែ​ល​​ទទួ​ល បានជោគជ័យក្នុងវិធានការទប់ស្កាត់ទាន់ពេលវេលា ​នៃការរីករាលដាលជំងឺរាតត្បាត​កូវីដ-១៩ ដែលសម្តេចប្រមុខដឹកនាំ បានដាក់ចេញនូវវិធានការបន្ទាន់ ជាបន្តបន្ទាប់ប្រកបដោយ ប្រសិទ្ធ ភាពក្នុងការចូលរួមជាមួយពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺឆ្លង កូវីដ-១៩។

ទន្ទឹមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ​បាល សូមបងប្អូនប្រជាពលរដ្ឋ​ចូ​លរួម ថែរក្សាសុវត្ថិភាពសុខភាពឱ្យបានល្អចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ដោយឧស្សាហ៍​ដុស​លាង សម្អាតដៃជាមួយសាប៊ូ ឬជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារនៅ​គ្រ​ប់​ទី​កន្លែង ទូទាំងប្រទេស៕ដោយ ជឹម ណារី