ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមពិធីបុណ្យសព គម្រប់៧ថ្ងៃ ម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសហការី អញ្ជើញចូលរួមពិធីបុណ្យសពគម្រប់៧ថ្ងៃ មហា ឧបាសិកា មួង ហ៊ន ម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពិធីបុណ្យត្រូវបាន រៀបចំឡើងនៅផ្ទះលេខ២៣R ផ្លូវលេខ៣៦៨ សង្កាត់ច្រាំងចម្រះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

មហាឧបាសិកា មួង ហ៊ន បានទទួលមរណភាព នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១៖០៩នាទីយប់ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

រូបថត៖ ខឹម សុវណ្ណារ៉ា